លោកម្ចាស់គ្រូ យ៉ុន យី_សិក្សាសុតន្តបិដកលេខ១៨ | Ven Yon Yi, Sutta, 18, Buddhism, Dhamma, Tipitaka

cover art
ការសិក្សាអំពីព្រះសូត្រអាចនាំឱ្យបរិសទ័ស្វែងយល់បានកាន់តែសុីជម្រៅអំពីការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធដោយសារនៅក្នុងព្រះសូត្រនិមួយៗមានពន្លេចពីអត្ថធម៌ និងសេចក្តីពិស្តារ (បកចេញពីអដ្ឋកថា)ដែលប្រសិនបើគ្រាន់តែស្តាប់ការអានតាមសៀវភៅបិដកតែមួយ​ សាសនិកខ្លះអាចយល់មិនដល់ ឬអាចមានមច្ឆាទិដ្ឋិថែមទៀតផង។ សូមរីករាយស្តាប់ដូចតទៅ!


សិក្សាព្រះសូត្រ និងអដ្ឋកថា បិដកលេខ ១៨ (លោកម្ចាស់គ្រូ អគ្គចិត្តោ យ៉ុន យី)

នៅក្នុងបិដកលេខ១៨នេះ នឹងមានសូត្រពិរោះៗជាច្រើនដូចជា

បាដិកវគ្គ

បាដិកសូត្រ ទី ១

បាដិកសូត្រ៖

រឿងសុនក្ខត្តលិច្ឆវិបុត្រ ពោលអំពីការក្រាបបង្គំលាព្រះមានព្រះភាគ ៣

ពោលអំពីឥទ្ធិប្បាដិហារិយ៍

ពោលអំពីច្បាប់ទម្លាប់

ពោលអំពីគុណនៃព្រះរត្នត្រ័យ

ពោលអំពីព្រះមានព្រះភាគគង់នៅក្នុងឧត្តរកានិគម

ពោលអំពីកុក្កុរវត្តរបស់អចេលកោរក្ខត្តិយៈ

ពោលអំពីការធ្វើមរណកាលរបស់អចេលកោរក្ខត្តិយៈ

ពោលអំពីការធ្វើនឹងមិនធ្វើឥទ្ធិប្បាដិហារិយ៍

ប្រស្នារបស់សុនក្ខត្តលិច្ឆវិបុត្រ

ពោលអំពីទិដ្ឋិអាក្រក់របស់សុនក្ខត្តលិច្ឆវិបុត្រ

រឿងអចេលបាដិកបុត្រ

ពោលអំពីការរើសគូប្រណាំងប្រជែងរបស់អចេលបាដិកបុត្រ

ព្រះវាចារបស់ព្រះមានព្រះភាគមិនដែលមានដំណើរបែកចេញជា ២ ផ្លូវ

ពោលអំពីសេចក្តីប្រព្រឹត្តរបស់អចេលបាដិកបុត្រ

ព្រះមានព្រះភាគស្តេចចូលទៅកាន់អារាមរបស់អចេលបាដិកបុត្រ

ពោលអំពីភ័យសេចក្តីតក់ស្លុតព្រឺរោមរបស់អចេលបាដិកបុត្រ

ពោលអំពីបុរសម្នាក់ចូលទៅរកអចេលបាដិកបុត្រ

ពោលអំពីការបរាជ័យរបស់អចេលបាដិកបុត្រ

ពោលអំពីសេចក្តីប្រៀបធៀបដោយសីហមិគរាជនឹងចចកចាស់

គាថាជាគ្រឿងប្រៀបធៀប ដោយសីហមិគរាជនឹងចចកចាស់

ពោលអំពីឥទ្ធិប្បាដិហារិយ៍

ពោលអំពីច្បាប់ទម្លាប់ជាដើម

ពោលអំពីមហាព្រហ្មជាដើម

ពួកទេវតា ឈ្មោះខិឌ្ឌាបទោសិកា និងការបញ្ញតិ្តច្បាប់ទំលាប់

ពួកទេវតាឈ្មោះមនោបទោសិកានឹងមិនមែនមនោបទោសិកា

ពោលអំពីការបញ្ញត្តិច្បាប់ទម្លាប់ដែលកើតឡើងដោយមិនអាស្រ័យហេតុ

ពោលអំពីសុភវិមោក្ខ

ឧទុម្ពរិកសូត្រ ទី ២

ឧទុម្ពរិកសូត្រ៖

រឿងនិគ្រោធបរិព្វាជក

ពោលអំពីតបោជិគុច្ឆវាទ ជាដើម

ពោលអំពីឧបក្កិលេសនៃការខ្ពើមបាប ដោយព្យាយាមជាគ្រឿងដុតកិលេស

ពោលអំពីសេចក្តីបរិសុទ្ធនៃការខ្ពើមបាប ដោយព្យាយាមជាគ្រឿងដុតកិលេស

ពោលអំពីតបោជិគុច្ឆវាទ ដែលដល់នូវកំពូលធម៌ និងខ្លឹមធម៌

ពោលអំពីការសាកសួរនៃសន្ធានគហបតី

ពោលអំពីគុណនៃព្រះសម្មាសម្ពុទ្ធ

ពោលអំពីអានិសង្សដ៏ឧត្តមនៃការប្រតិបត្តិក្នុងធម្មវិន័យ

ចក្កវត្តិសូត្រ ទី ៣

ចក្កវត្តិសូត្រ៖

រឿងស្តេចចក្រពត្តិព្រះនាមទល្ហនេមិ រតនៈ ៧ប្រការ

ចក្ករ័តន៍ជាទិព្វបាត់ទៅ

ពោលអំពីចក្កវត្តិវត្ត

អានុភាពនៃចក្ករ័តន៍

អានុភាពនៃចក្ករ័តន៍ ការទ្រង់ប្រៀនប្រដៅដោយធម៌

ចក្ករ័តន៍ជាទិព្វច្យុតចាកទី

ចក្ករ័តន៍ជាទិព្វបាត់ទៅ

ការមិនទ្រង់ព្រះរាជទានទ្រព្យដល់ពួកមនុស្សដែលឥតទ្រព្យ

ការទ្រង់ព្រះរាជទានទ្រព្យ ការទ្រង់ប្រៀនប្រដៅដោយធម៌

អទិន្នាទាន ការកាត់ក្បាល (ចោរ)

ការមិនទ្រង់ព្រះរាជទានទ្រព្យជាដើម

អកុសលកម្មបថ ១០ ប្រការ សេចក្តីសាបសូន្យអាយុ

ដំណើរកើតឡើងនៃសេចក្តីទ័លក្រជាដើម ១៤៣

សេចក្តីប្រៀបដោយស្មៅគែលលក ជាភោជនដ៏ប្រសើរ

និយាយអំពីគំនុំដ៏ក្លៀវក្លាជាដើម

សេចក្តីវៀរចាកអកុសលកម្មបថ សេចក្តីចំរើនដោយអាយុ ជាដើម

ការកើតឡើងនៃព្រះបាទសង្ខរាជ

អំពីគុណកថានៃព្រះមានព្រះភាគទ្រង់ព្រះនាមមេត្តេយ្យ

និយាយអំពីធម៌ចម្រើនអាយុជាដើម

និយាយអំពីឈានទាំង ៤

អគ្គញ្ញសូត្រ ទី ៤

អគ្គញ្ញសូត្រ ៖

និយាយអំពីវណ្ណៈទាំង ៤

និយាយអំពីធម៌សនឹងធម៌ខ្មៅ

ពោលអំពីជាតិផ្សេង ៗ ជាដើម

សេចក្តីចម្រើននៃលោក

និយាយអំពីផែនដីមានរសជាដើម

និយាយអំពីក្រមរផែនដីជាដើម

និយាយអំពីពណ៌សម្បុរជាដើម

ការសម្លឹងមើលគ្នាទៅវិញទៅមក

និយាយអំពីការនាំយកស្រូវសាលីជាដើម

ការចែកស្រូវសាលី ការតាំងភ្លឺស្រែ

ការសន្មតិសត្វម្នាក់ ការប្រគល់ឲ្យចំណែកស្រូវសាលី

និយាយអំពីបាបធម៌មានអទិន្នាទានជាដើម

ការកើតឡើងនៃអក្ខរទី ៣ ថា អជ្ឈាយិកា អជ្ឈាយិកា

ការប្រព្រឹត្តិអាក្រក់ ផលនៃការប្រព្រឹត្តិអាក្រក់

ការប្រព្រឹត្តិល្អ ផលនៃការប្រព្រឹត្តិល្អ

គាថារបស់សនង្កុមារព្រហ្ម

សម្បសាទនីយសូត្រ ទី ៥

សម្បសាទនីយសូត្រ៖

ការត្រាស់សួរចំពោះព្រះសារីបុត្រ

សម្បសាទនទេសនា សេចក្តីឧបមាដោយនគរ

ពោធិបក្ខិយធម៌ កិរិយាញុំាងបុគ្គលឲ្យស្គាល់នូវអាយតនៈ

ដំណើរចុះកាន់គភ៌មាន ៤ យ៉ាង

អាទេសនវិធី ទី ៣

ទស្សនសមាបត្តិ ៤

បុគ្គល ៧ ពួក

បដិបទា ៤ យ៉ាង

អនុសាសនវិធា ៤ យ៉ាង

វិមុត្តិញ្ញាណរបស់បុគ្គលដទៃ

សស្សតវាទ ៣ ប្រការ

បុព្វេនិវាសានុស្សតិញ្ញាណ

ឥទ្ធិវិធា ២ យ៉ាង

ឫទ្ធិប្រកបដោយអាសវៈ ឫទ្ធិមិនមានអាសវៈ

ព្រះសារីបុត្រសួរ ព្រះមានព្រះភាគទ្រង់ព្យាករ

ព្រះឧទាយីសម្តែងអំពីសេចក្តីជ្រះថ្លា

បាសាទិកសូត្រ ទី ៦

បាសាទិកសូត្រ ៖

ការក្រាបបង្គំទូលចំពោះព្រះមានព្រះភាគ

ធម្មវិន័យដែលសាស្តាពោលទុកមិនល្អ

កិរិយាត្រាស់ដឹងនៃព្រះសាស្តា ភាវៈនៃធម៌ដែលទ្រង់សម្តែងទុកល្អហើយ

ពួកសាវ័កដែលមិនបានដឹងសេចក្តីច្បាស់ក្នុងព្រះសទ្ធម្ម

ភាវៈនៃសាស្តាជាថេរៈជាអ្នកដឹងរាត្រីជាដើម

ភាវៈនៃពួកភិក្ខុជាថេរៈជាអ្នកឆ្លៀវឆ្លាសជាដើម

ព្រហ្មចារ្យបរិបូណ៌ទាំងអស់

ពោលអំពីអភិញ្ញាទេសិតធម៌

ធម្មភាសិតរបស់សង្ឃជាសព្រហ្មចារី

ការទ្រង់អនុញ្ញាតបច្ច័យមានចីវរប្បច័្ចយជាដើម

សុខល្លិកានុយោគ ៤ យ៉ាង

អានិសង្សនៃសុខល្លិកានុយោគ ៤យ៉ាង

ការឈប់ប្រព្រឹត្តកន្លងហេតុ ទាំង ៩ យ៉ាង

ប្រស្នាដែលព្រះតថាគតទ្រង់ព្យាករនឹងមិនព្យាករ

ប្រស្នាដែលព្រះតថាគតទ្រង់មិនព្យាករ

ទិដ្ឋិនិស្ស័យដែលប្រព្រឹត្តទៅក្នុងចំណែកខាងដើម ជាដើម

អធិប្បញ្ញត្តិនៃសមណព្រាហ្មណ៍ទាំងឡាយ

សតិបដ្ឋានទាំង ៤

ធម្មបរិយាយគួរជាទីជ្រះថ្លា

សូមអនុមោទនាស្តាប់ និងសិក្សា!

សុត្តន្តបិដក ទីឃនិកាយ បញ្ជមភាគ បាដិកវគ្គ ១៨

trip_origin
បាដិកសូត្រ ទី ១
trip_origin
ឧទុម្ពរិកសូត្រ ទី ២
trip_origin
ចក្កវត្តិសូត្រ ទី ៣
trip_origin
អគ្គញ្ញសូត្រ ទី ៤
trip_origin
សម្បសាទនីយសូត្រ ទី ៥
trip_origin
បាសាទិកសូត្រ ទី ៦

បិដកលេខ១៨ និងការអានតាមអដ្ឋកថា

លោកម្ចាស់គ្រូ យ៉ុន យី
បច្ចុប្បន្ននេះ លោកម្ចាស់គ្រូ យ៉ុន យីគង់នៅវត្តមនីរតនារាម ខេត្តពោធិ៍សាត់។ គឹតត្រឹមដើមឆ្នាំ២០២៥ លោកម្ចាស់គ្រូមានបទពិសោធន៍បង្រៀនសិក្ឋាកាមទាំងផ្ទាល់ និងតាមទូរសិក្សាអស់រយៈពេលជាង១២ឆ្នាំហើយ។ លោកម្ចាស់គ្រូ​ បង្រៀនមុខវិជ្ជាព្រះអភិធម្ម ក៏ដូចជាភាសាបាលី។ ១០ឆ្នាំចុងក្រោយនេះ លោកម្ចាស់គ្រូបង្រៀនព្រះអភិធម្មសុទ្ធ។ ការបង្រៀនរបស់លោកម្ចាស់គ្រូបានបង្ហោះតាមបណ្តាញសង្គមយូធូប (https://www.youtube.com/@yonyiofficial1244) ក៏ដូចជាហ្វេសប៊ុក (https://www.facebook.com/@YonYi.kh/)។ លោករីករាយស្វាគមន៍ទទួលសំនួរក៏ដូចជាសំណូមពពីសាសនិកដើម្បីធ្វើឱ្យការបង្រៀនរបស់លោកកាន់តែប្រសើរ និងអាចជាប្រយោជន័ដល់បរិស័ទឱ្យកាន់តែច្រើន។ សូមទាក់ទងលោកម្ចាស់គ្រូតាមព័ត៌មានខាងក្រោម
Website: www.yonyi.org
Telegram: https://t.me/Akeakchetou
Facebook: https://www.facebook.com/akeak.chetou

FREQUENTLY ASKED QUESTIONS

1: How do I access the audios?

After you register for the audio program, you will be instructed to download the Soundwise mobile app. When you sign in on the app, the program you registered for will automatically load in your library.

2: Can I listen offline?

Yes. Tap on the download icon next to an audio track will download the track to your phone. Simply download the audios when you have wifi and you can listen to them anywhere you go.

3: What should I do if I have technical issues?

Check out common troubleshooting tips here. If the issue is not resolved, please write to support@mysoundwise.com.

Get Access for Free